top of page

Joint OHSC Workshop - Empowering the Next Generation of One Health Leaders: Collaboration for a Healthier Future

[English below] ...

នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ តាមរយះការផ្តួចផ្តើមនៃគម្រោងរបស់ USAID One Health Workforce - Next Generation (OHW-NG) CAMBOHUN សហការណ៍ជាមួយ SEAOHUN បានរៀបចំសិក្ខាសាលារួមដើម្បីបង្កើនសមត្ថភាពរបស់ក្លិបនិស្សិតសុខភាពតែមួយមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ក្នុងការជំរុញ ឬក៏បង្កើនវប្បធម៌ចែករំលែក (ចំណេះដឹង បទពិសោធន៍ និងផ្សេងៗទៀត) ក្នុងចំណោមក្លិបនិស្សិតទាំង ៣។ ក្លិបនិស្សិតសុខភាពតែមួយនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី និងអញ្ជើញក្លិបនិស្សិតផ្សេងទៀតចូលរួមចែករំលែកបទពិសោធន៍ក្នុងការអនុវត្តសកម្មភាពសុខភាពតែមួយនៅតាមសហគមន៍ ទុកជាការចងក្រងក្នុងការអនុវត្តល្អ និងការរៀនសូត្របានពីកម្មវិធី។ សិក្ខាសាលាក៏បានអញ្ជើញអ្នកជំនាញមកពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល អគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីធ្វើបទបង្ហាញទាក់ទឹងនឹងសុខភាពតែមួយផងដែរ។ សិក្ខាសាលានេះបានការចូលរួមសរុប ៨៧នាក់ (ស្រី ៤៧នាក់)។

On 3 July 2024, through the OHW-NG initiative, CAMBOHUN, in collaboration with SEAOHUN, will build the capacity of the OHSCs by organizing a joint workshop for all three OHSCs to promote a culture of sharing among the clubs. The OHSC from RUA will host the event and all the invited OHSC members will share their experiences of implementing One Health activities in the field, thereby documenting best practices and lessons learned for the program. This event will also bring in-country experts such as CDC Cambodia of MOH, GDAHP of MAFF, and RUA to talk about specified One Health topics for the OHSCs. There were 87 participants (47 female) who joined the workshop.







Comments


Recent Posts
Archive
Search By Tags
Follow Us
  • Facebook Social Icon
  • YouTube Social  Icon
bottom of page