top of page

ទស្សនៈកិច្ច និងការប្រជុំជាមួយដៃគូពាក់ព័ន្ធ

(English Below)...

ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តជាតិ (USAID) លើគម្រោងធនធានមនុស្សជំនាន់ក្រោយផ្នែកសុខភាពតែមួយ (OHW-NG) និងដៃគូដែលជាសម្ព័ន្ធភាពទាំងអស់ បានអនុញ្ញាតលោកបណ្ឌិត វីផាត គូរូជីតថាំ ជានាយកប្រតិបត្តិ បណ្តាញសាកលវិទ្យាល៍យសុខភាពតែមួយអាស៊ីអាគ្នេយ៍ (SEAOHUN) អញ្ជើញមកទស្សនៈកិច្ចប្រទេសកម្ពុជាពីថ្ងៃទី១៦ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងណែនាំតំរង់ទិសពីការអនុវត្តសកម្មភាពគម្រោងកម្មវិធីដល់បុក្គលិកថ្មីចំនួន ២រូបគឺ លោកសៀង ម៉េង ជាអ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងលោកសៀវ ធៀ ជាមន្ត្រីគម្រោង។​ ក្នុងនោះផងដែរលោកក៏បានជួបប្រជុំជាមួយដៃគូពាក់ព័ន្ធ ក៏ដូចជាអ្នកសម្របសម្រួលពីសាកលវិទ្យាល័យទាំង ៥ ដែលជាសមាជិក នៃបណ្តាញសាកលវិទ្យាល័យសុខភាពតែមួយកម្ពុជា (ប.ស.ស.ក) មានដូចជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។ ក្នុង­ឱកាសនោះ សមាសភាពប្រជុំ បានលើកឡើងពីផែនការសម្មភាពសម្រាប់ឆ្នាំថ្មី ក៏ដូចជាពិភាក្សាលើតួនាទីរបស់សាកលវិទ្យាល័យជាសមាជិកក្នុងការជួយគាំទ្រដំណើរការរបស់ ប.ស.ស.ក។ ទស្សនៈកិច្ចរបស់លោកបណ្ឌិតទទួលបានជោគជ័យ ពិសេសគឺជំរុញការផ្សព្វផ្សាយអំពីកម្មវិធីរបស់ ប.ស.ស.ក ទៅដល់ស្ថាប័នពាក់ព័ន្ធទាំងអស់។



With the support of United States Agency for International Development (USAID), One Health Workforce – Next Generation (OHW-NG) and its consortium, Dr. Vipat Kuruchittham, Executive Director of Southeast Asia One Health University Network (SEAOHUN), visited Cambodia from January 16–19, 2023 During his visit, Dr. Vipat oriented two new SEAOHUN staff members—Mr. Seang Meng, Cambodia Country Manager, and Mr. Sive Thea, Project Officer—and met with members from Cambodia One Health University Network’s (CAMBOHUN) five institutions: Royal University of Agriculture, University of Health Sciences, Prek Leap National Institute of Agriculture, Royal University of Phnom Penh, and Kampong Cham National Institute of Agriculture. They reviewed upcoming program activities and discussed member University’s roles in supporting CAMBOHUN's operations.​The visit was productive and a major highlight was disseminating future CAMBOHUN program information to all relevant stakeholders.












Comments


Recent Posts
Archive
Search By Tags
Follow Us
  • Facebook Social Icon
  • YouTube Social  Icon
bottom of page